CamNews

ព័ត៌មានបច្ចេកវិទ្យា 

អាវទ្រនាប់ Twitter អាច "ថែរក្សា" បងប្អូនស្រ្តី តាមរយះបណ្តាញទំនាក់ទំនង សង្គម(Video inside)

អាវទ្រនាប់បច្ចេកវិទ្យាខ្ពស់នេះ នឹងផ្តល់នូវសារមួយនៅលើ Twitter ដើម្បីក្រើនរំលឹកដល់អ្នកដែល
ពាក់វានោះ ឲ្យទៅពិនិត្យសុដន់ ឲ្យបានទៀងទាត់ រាល់ពេលដែលពួកគេ ដោះវាចេញ។

អាវទ្រនាប់ Twitter ដែលស្ថិតនៅក្នុងយុទ្ធនាការ នៅខែតុលា (ខែដែលមានការកាន់ឡើងខ្ពស់ នៃ
ជម្ងឺមហារីកសុដន់) របស់មជ្ឈមណ្ឌលសុខភាព Nestle Fitness។ និយាយពីរូបរាង អាវទ្រនាប់នេះ
មិនមានអ្វីខុសប្លែកពីអាវទ្រនាប់ធម្មតានោះទេ ប៉ុន្តែនៅផ្នែកទំពក់ភ្ជាប់ វាត្រូវបានគេបំពាក់នូវ បន្ទះ
Chip ពិសេសមួយ។

នៅពេលអ្នកប្រើប្រាស់ ដោះអាវទ្រនាប់នោះចេញ សញ្ញាណពិសេសពីខ្សែរបស់វា នឹងធ្វើសារទៅ
ដល់ទូរស័ព្ទរបស់ពួកគេ ហើយបន្ទាប់មក ក៏ប្រកាសដល់កុំព្យូទ័រ Server មួយ។ តាមរយះ កុំព្យូទ័រ
Server នេះ, Tweet មួយឃ្លានឹងត្រូវបានបង្កើតឡើង នៅលើគេហទំព័រផ្ទាល់ខ្លួនរបស់ម្ចាស់អាវ
ទ្រនាប់នោះ ដោយរំលឹកពួកគេ ត្រូវឧស្សាហ៍ ទៅត្រួតពិនិត្យសុដន់ ឲ្យបានទៀតទាត់ ដើម្បីអាច
ឲ្យដឹងបានទាន់ពេល នូវជម្ងឺមហារីកសុដន់ (បើសិនជាកើតមានជម្ងឺនេះ) ។

ទស្សនាវីដេអូ ខាងក្រោម៖

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- LG បានបាត់ឡានដឹកទំនិញមួយ ដែលមានផ្ទុកស្មាតហ្វូន G2 ចំនួន ២២៥០០ គ្រឿង
- LG G Flex អេក្រង់កោងទំហំ 6 inch, សំអាតស្នាមប្រឡាក់ ឆ្កូត ដោយខ្លួនឯង បង្ហាញខ្លួនជាផ្លូវការ

- Apple បានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយ "កម្រាស់" នៅលើ iPad Air បានស្តើងល្អដូច្នេះ?

- Samsung ត្រៀមខ្លួនជាស្រេច ក្នុងការផលិតបន្ទះ Chip 64-bit

- លោកនាយកទីផ្សារមួយរូប បានបាត់បង់ "តំណែង" ដោយសារតែនិយាយមិនល្អពី Apple

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: Twitter bra take care of women social network hightech