CamNews

ព័ត៌មានបច្ចេកវិទ្យា 

LG បានបាត់ ឡានដឹកទំនិញមួយ ដែលមានផ្ទុកស្មាតហ្វូន G2 ចំនួន ២២៥០០ គ្រឿង

កាលពីល្ងាចម៉ោង ៦ និង៣០នាទី ថ្ងៃទី ២៥ ខែ តុលា (ម៉ោងក្នុងតំបន់) កន្លងទៅនេះ អ្នកបើកឡាន
ម្នាក់ បានឈប់ឡាន នៅត្រង់ចំណតឡានក្នុងតំបន់ Gary នៃរដ្ឋ Indiana (អាមេរិច) ដើម្បីស្រស់ស្រូប
អាហារសម្រន់ ប៉ុន្តែពេលស្រស់ស្រូបអាហាររួច ហើយត្រលប់មកកន្លែងចតឡានវិញ ស្រាប់តែឡាន
ដឹកទំនិញរបស់ខ្លួននោះ បានបាត់ពីទីតាំង ដោយគ្មានបន្សល់នូវស្លាកស្នាមអ្វីទាំងអស់។ អ្វីដែលសំ
ខាន់នោះ នៅក្នុងឡានដឹកទំនិញនោះគឺបានផ្ទុកនូវស្មាតហ្វូន LG G2​ ចំនួន ២២៥០០ គ្រឿង ដែល
បានរៀបចំដឹកទៅកាន់បណ្តាហាង​ នៃប្រព័ន្ធទូរស័ព្ទចល័ត Sprint នៅតំបន់ Kentucky។

តាមប្រភពពីគេហទំព័រ Cnet បានឲ្យដឹងថា ប៉ូលិសនៅរដ្ឋ Indiana, រដ្ឋ Illinois រួមជាមួយ FBI បាន
បើកប្រតិបត្តិការត្រួតពិនិត្យ ដើម្បីស្វែងរកជនដែលលួចឡានផ្ទុកស្មាតហ្វូនជាច្រើននោះ ដែលសរុប
ជាទឹកប្រាស់ គឺមានចំនួនដល់រាប់លាន ដុល្លារឯណោះ។

បច្ចុប្បន្នLG G2 មានតំលៃលក់ ៦៣០ដុល្លារ/គ្រឿង (ម៉ូដែលមិនមានកិច្ចសន្យា នៅទីផ្សារអាមេរិច)។
ដូច្នេះ LG G2 ទាំង ២២៥០០ គ្រឿង ដែលបានបាត់រួមជាមួយ ឡានដឹកទំនិញនោះ មានចំនួនទឹក
ប្រាក់សរុបប្រហែល ១៤ លានដុល្លារ។

ចោរលួចទូរស័ព្ទ វាមិនមែនជារឿងប្លែកអ្វីឡើយនៅអាមេរិច ប៉ុន្តែកាលពីពេលមុនៗ ស្មាតហ្វូនដែល
ជាគោលដៅរបស់ចោរទាំងនោះគឺ iPhone និងលួចក្នុងចំនួនតិចតួចប៉ុណ្ណោះ មិនមែនចំនួនច្រើនមួយ
រថយន្ត ដូចករណីខាងលើនេះឡើយ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- LG G2 អេក្រង់កោងទំហំ 6 inch, សំអាតស្នាមប្រឡាក់ ឆ្កូត ដោយខ្លួនឯង បង្ហាញខ្លួនជាផ្លូវការ
- Apple បានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយ "កម្រាស់" នៅលើ iPad Air បានស្តើងល្អដូច្នេះ?

- Samsung ត្រៀមខ្លួនជាស្រេច ក្នុងការផលិតបន្ទះ Chip 64-bit

- លោកនាយកទីផ្សារមួយរូប បានបាត់បង់ "តំណែង" ដោយសារតែនិយាយមិនល្អពី Apple

- ភ័យស្ទើរស្លាប់ សុខៗស្រាប់តែមានស្តេចខ្មោច ហើរមកក្រវិល បន្លាចលើក្បាល (មានវីដេអូ)


ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: LG lost truck 22500 G2 smartphone hightech