CamNews

ទូរស័ព្ទ 

ស្មាតហ្វូន LG G Flex អេក្រង់កោង OLED 6 inch, សំអាតស្នាមប្រឡាក់ ឆ្កូតដោយខ្លួនឯង បង្ហាញខ្លួនជាផ្លូវការ

ក្រោយពីលេចចេញនូវព័ត៌មានចចាមអារាមមួយចំនួនមក ទីបំផុត LG បានបង្ហាញខ្លួនជាផ្លូវការ
នូវស្មាតហ្វូនអេក្រង់កោង ដំបូងគេរបស់ខ្លួនហើយ។

ស្មាតហ្វូន G Flex ប្រើប្រាស់អេក្រង់កោង OLED មានទំហំ 6 inch 720p, កម្រាស់ពី 7,9 mm ដល់
8,7 mm (តាមកន្លែង), ទម្ងន់ 177 g។ ផ្នែកខាងក្នុងបំពាក់នូវ chip Quad Core Snapdragon 800
ល្បឿន 2,26 GHz, RAM 2 GB, camera 13 megapixel និងថ្ម 3500 mAh។

បច្ចេកវិទ្យាលេចធ្លោមួយនៅលើ G Flex គឺជាសមត្ថភាព "ព្យាបាលដោយខ្លួនឯង" ដែល LG បាន
ប្រៀបធៀបវាទៅនឹងតួអង្គ Wolverine នៅក្នុងរឿង X-Men។​ វាគឺជាបន្ទះហ្វីលការពារដ៏ពិសេសមួយ
ដែលត្រូវបានគេស្រោបនូវសំបក ផ្នែកខាងក្រោយរបស់ G Flex ដើម្បីឲ្យវាអាចសំអាតដោយខ្លួនឯង
នូវស្នាមប្រឡាក់ ឬស្នាមឆ្កូត (តិចៗ ស្រាលៗ) ក្រោយពីមានការប្រឡាក់ ឬឆ្កូត ២,៣ នាទីមក។ នេះគឺ
ជាចំនុចពិសេសដ៏គួរទាក់ទាញ និងត្រូវបានគេរង់ចាំ ឲ្យវាកើតមានជាក់ស្តែងដូច្នេះ ជាយូរមកហើយ។

G Flex នឹងត្រូវបានចែកចាយដាក់លក់នូវកូរ៉េខាងត្បូង នៅខែវិច្ឆិកា ខាងមុខនេះ ប៉ុន្តែក្រុមហ៊ុន
នៅមិនទាន់បង្ហើបឲ្យដឹង ពីគំរោងដាក់លក់ផលិតផលនេះ នៅតាមបណ្តាទីផ្សារ ប្រទេសដទៃ
ទៀតឡើយ៕

លក្ខណៈសម្បត្តិពិសេស មូលដ្ឋានរបស់ LG G Flex:

  • អេក្រង់: OLED កោង 6" Resolution 720 x 1280
  • CPU: Snapdragon 800 Quad Core 2,26GHz
  • GPU: Adreno 330
  • RAM: 2GB
  • Camera ក្រោយ: 13 megapixel
  • Camera មុខ: 2,1 megapixel
  • ថ្ម: 3500mAh, រចនាម៉ូតកោង
  • ប្រព័ន្ធប្រតិបត្តិការ: Android 4.2.2 Jelly Bean
  • តំណភ្ជាប់: NFC, Bluetooth 4.0, Wi-Fi a/b/g/n/ac, ចាប់ប៉ុស្តិ៍ TV កូរ៉េ, GPS
  • មេម៉ូរីក្នុង/កាតក្រៅ: 32GB, Support កាតក្រៅ microSD
  • ខ្នាតប្រវែង: 160.5 x 81.6 x 7.9 ~ 8.7 mm
  • ទម្ងន់: 177g

 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Apple បានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយ "កម្រាស់" នៅលើ iPad Air បានស្តើងល្អដូច្នេះ?
- Samsung ត្រៀមខ្លួនជាស្រេច ក្នុងការផលិតបន្ទះ Chip 64-bit

- លោកនាយកទីផ្សារមួយរូប បានបាត់បង់ "តំណែង" ដោយសារតែនិយាយមិនល្អពី Apple

- ភ័យស្ទើរស្លាប់ សុខៗស្រាប់តែមានស្តេចខ្មោច ហើរមកក្រវិល បន្លាចលើក្បាល (មានវីដេអូ)

- ការពិត អំពីផ្លែឈើ ដែលលោកអ្នក អាចមិនទាន់ដឹង


ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress & tinhte


Tags: LG G Flex curved screen smartphone hightech