CamNews

ថេបប្ល៊ែត 

iPad 5 នឹងស្ថិតនៅក្នុងចំណោម Top Tablet មានកម្រាស់ស្តើងបំផុត លើពិភពលោក

iPad 4 មានកម្រាស់ដល់ទៅ 9,4 mm ហើយ Apple អាចនឹងបន្ថយនូវទំហំខ្នាតប្រវែងនេះ ឲ្យ
តូចស្តើងជាងមុន នៅលើ iPad 5។ ក្នុងពេលកន្លងទៅ ប្រភពពីគេហទំព័របច្ចេកវិទ្យា CTech
CN របស់ចិន បានបង្ហោះនូវ រូបភាពវាស់កម្រាស់ឧបករណ៍មួយ ដែលត្រូវបានគេកំណត់ថាជា
iPad 5។

ចំនួនលេខដែលបង្ហាញនៅលើអេក្រង់ឧប​ករណ៍វាស់នោះ គឺពិតជាធ្វើឲ្យពួកយើងមានការភ្ញាក់
ផ្អើល ដោយ iPad 5 មានកម្រាស់តែ 7,35 mm គឺបានថយចំនួន 2 mm បើប្រៀបជាមួយ Pad
ជំនាន់មុន។

បើសិននេះគឺជាការពិត នោះ Tablet 9,7 inch ថ្មីរបស់ Apple នឹងក្លាយទៅជា Tablet ស្តើងជាង
គេបំផុត ឈរលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពី Xperia Tablet Z កម្រាស់ 6,9 mm (លំដាប់
ទី១) និង iPad mini កម្រាស់ 7,2 mm (លំដាប់ទី២)។ 

បើតាមការរំពឹងទុក iPad 5 និង iPad mini 2 នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី ២២ ខែតុលា ខាង
មុខនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- លេចចេញរូបខ្មោច ពេលថតរូបតាម iPhone ផ្អើលអស់អ្នកថត (មានវីដេអូ)
- Nexus 5 លេចចេញនៅលើ Google Play Store តំលៃ ៣៤៩ ដុល្លារ សម្រាប់ Version 16 GB

- ពូកែមែន ! កែសម្ផស្ស ពីនារីអាក្រក់​ ទៅជាស្អាតបំផុត (Video inside)
- Samsung Galaxy S5 អាចនឹងមាន Sensor ស្គែនក្រសែភ្នែក ដើម្បីការពា សុវត្ថិភាព

- iPhone 2G ក្លាយជាស្មាតហ្វូន កម្រ មានតំលៃលក់ខ្ទង់ពាន់ដុល្លារ

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: iPad 5 top tablet world's thinnest apple hightech