CamNews

ព័ត៌មានបច្ចេកវិទ្យា 

ស្មាតហ្វូន Full HD និង Tablet ដំបូងគេរបស់ Nokia បង្ហាញខ្លួនជាផ្លូវការ​ (មានវីដេអូ)

នៅឯព្រឹត្តិការណ៍ Nokia World ដែលបានប្រារព្ធឡើងនៅ Abu Dhabi (UAE) និងទើបតែបាន
បញ្ចប់ទៅថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ បានបង្ហាញនូវឧបករណ៍ Mobile ជាច្រើន ក្នុង
នោះរួមមាន ស្មាតហ្វូនទំហំធំពីរគឺ Lumia 1520 (Full HD) និង 1320 ដែលមានអេក្រង់ 6 inch,
Tablet Windows RT ដំបូងគេ Lumia 2520 រួមជាមួយនឹងទូរស័ព្ទដៃ Asha ៣ម៉ូដែលផ្សេង
ទៀត។

នៅក្នុងព្រឹត្តិការណ៍ Nokia World ការបង្ហាញខ្លួនដំបូងគេគឺ ទូរស័ព្ទ Asha ស៊េរីថ្មីបីម៉ូដែល
ក្នុងនោះរួមមាន 500, 502 និង 503។ ម៉ូដែលទាំងបីនេះ ត្រូវបានរចនាឡើងមានច្រើនពណ៌
ជាមួយសំបកជ័របច្ចេកវិទ្យា Dual Shot និងមានអេក្រង់ Touch Screen។

Asha 502 និង 503 សុទ្ធតែមានកាមេរ៉ាទំហំ 5 MP ខុសតែ Asha 500 ទេដែលមានកាមេរ៉ា
2 megapixel។ ក្នុងនោះតំលៃលក់ម៉ូដែលទាំងបីនេះគឺ 503 តំលៃ 99 USD មាន Support
3G, Asha 502 មានតំលៃ 89 USD (Version ស៊ីមពីរ) និង 500 តំលៃថោកជាងគេ 69 USD។

វីដេអូបង្ហាញ Asha 502, 503 និង 500

បន្ទាប់មក Nokia ក៏បានធ្វើការបង្ហាញខ្លួន Phablet Lumia 1520 ជាស្មាតហ្វូន WP ដែលមាន
អេក្រង់ធំ ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ា PureView 20 megapixel។

បើតាមប្រភពពីគេហទំព័របច្ចេកវិទ្យា Engadget ក៏ដូចជា The Verge, Lumia 1520 គឺជាគំរូ
Windows Phone ដែលមានអេក្រង់ទំហំធំ និងមានរូបសណ្ឋាន Hardware ខ្លាំងបំផុត ក្នុង
ពេលបច្ចុប្បន្ននេះ បើទោះបីជា Nokia មិនទាន់បង្ហាញឲ្យដឹងជាផ្លូវការនៅឡើយ។ 1520
ត្រូវបានបំពាក់នូវអេក្រង់ទំហំ 6 inch ជាមួយកំរិត Full HD 1.080p, ប្រើ chip quad core
Snapdragon 800 ដូចនឹងបណ្តាគំរូ Android ស៊េរីខ្ពស់បំផុតសព្វថ្ងៃនេះដែរ។

Lumia 1520 នឹងដាក់លក់នៅក្នុងត្រីមាសទី៤ នេះ ជាមួយនឹងតំលៃ 749 USD។

វីដេអូបង្ហាញ Lumia 1520 Full HD

ទន្ទឹមនឹងនោះ Nokia ក៏បានបង្ហាញជាផ្លូវការនូវ Lumia 1320 គំរូស្មាតហ្វូនដែលមានអេក្រង់
ធំមួយទៀត ប៉ុន្តែមានតំលៃទាបជាងគឺ 339 USD។ ជាក់ស្តែង ត្រូវរង់ចាំដល់ដើមឆ្នាំ ២០១៤
ទើប ស្មាតហ្វូននេះ មានលក់នៅលើទីផ្សារ។

ម៉ូដែលនេះមានអេក្រង់ទំហំ 6 inch ប៉ុន្តែមានកំរិតពន្លឺតែ HD និងប្រើ chip qual core រួមជាមួយ
កាមេរ៉ា 5 megapixel។

ចុងក្រោយគេ Nokia បានបង្ហាញនូវ Tablet Windows ដំបូងគេរបស់ខ្លួន។ ផលិតផលនេះមាន
ឈ្មោះថា Lumia 2520 ប្រើប្រព័ន្ធប្រតិបត្តិការ Windows RT 8.1 ជាមួយនឹងការរចនាម៉ូតដូច
នឹងបណ្តាទូរស័ព្ទ Lumia។

Tablet របស់ Nokia ត្រូវបានបំពាក់ camera 6,7 megapixel ជាមួយកាណុង f/1.9 ដូចនឹង
Lumia 720 ដែរ ហើយមានរូបសណ្ឋាណ Hardware ដូចនឹង Lumia 1520 នឹងមានតំណ
ភ្ជាប់ 4G។ វាមានអេក្រង់ទំហំ 10,1 inch ជាមួយបច្ចេកវិទ្យាបន្ទះ Panel  IPS ជួយឲ្យមាន
កំរិតពន្លឺខ្ពស់, 690 Nit។

ព័ត៌មានដែលគួរចាប់អារម្មណ៍ គឺតំលៃលក់របស់ tablet Lumia 2520 នឹងមានតំលៃចាប់ពី
499 USD ដែលប្រហាក់ប្រហែលជាមួយតំលៃ iPad 4 របស់ Apple បច្ចុប្បន្នដែរ៕

វីដេអូបង្ហាញ Tablet Nokia Lumia 2520

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- លេចចេញរូបភាព iPad mini 2 មានសំបកមាស និងមានស្គែនក្រយៅដៃ
- Facebook ប្រាប់ពីមូលហេតុដែលធ្វើឲ្យគាំង គេហទំព័រ កាលពីយប់ទី២១ ម្សិលមិញ

- ប្រជាពលរដ្ឋវាយទ្រមខ្លួន បន្ទាប់ពីឆក់ខ្សែ ក មិនបានសម្រេច (មានវីដេអូ)

- មនុស្ស ២១ នាក់ ដុតខ្លួនឯង ដើម្បីរ៉ៃអង្គាសប្រាក់ ជួយអ្នកក្រីក្រ (មានវីដេអូ)

- ថ្ងៃនេះ នឹងមានព្រឹត្តិការណ៍ បង្ហាញផលិតផលថ្មីៗ ធំពីរផ្សេងគ្នា (Nokia & Apple)

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress

 


Tags: Full HD Phone tablet Nokia Lumia 1520 Lumia 2520 hightech