CamNews

ថេបប្ល៊ែត 

Windows XP នៅតែជាប្រព័ន្ធប្រតិបត្តិការ ធំជាងគេលំដាប់ទី២ លើពិភពលោក

បើទោះបីជា បណ្តាអ្នកស្រាវជ្រាវ បានប៉ាន់ស្មានថា ជាមធ្យមមាន ៣៣% អ្នកប្រើប្រាស់កុំព្យូទ័រ
នៅតែដំឡើង (Set Up) Windows XP សំរាប់ឧបករណ៍របស់ខ្លួន ប៉ុន្តែ Microsoft បានឲ្យដឹងថា
ចំនួនការពិតជាក់ស្តែង គឺតិចជាងនេះច្រើន។ សព្វថ្ងៃ Microsoft កំពុងតែជុំរុញ លើកទឹកចិត្តអ្នក
ប្រើប្រាស់ Windows XP ឲ្យប្តូរទៅប្រើ version Windows ថ្មីជាងនេះ ហើយបានឲ្យដឹងថា ចាប់
ផ្តើមឃើញមានផ្លែផ្កា ខ្លះៗបណ្តើរហើយ តាមរយះយុទ្ធនាការនេះ។


តាមរបាយការណ៍ស្ថិតិរបស់ Microsft , បច្ចុប្បន្ន Windows XP ដណ្តើមបានទីផ្សារភាគហ៊ុន
ប្រហែល ២៧% គឺប្រហែល ៤០៥ លាន កុំព្យូទ័រ។ ជាក់ស្តែង ចំនួន ២៧% និង ៤០៥ លាន
កុំព្យូទ័រនេះ ក៏ល្មមគ្រប់គ្រាន់ ធ្វើឲ្យ Windows XP របស់
Microsoft ក្លាយជាប្រព័ន្ធប្រតិបត្តិការ
ពេញនិយមប្រើបំផុត លំដាប់ទី២ នៅលើពិភពលោក។ បណ្តារបាយការណ៍ខាងលើនេះ គឺត្រូវ
បាន Microsoft បង្ហើបឲ្យដឹង នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយ របស់ក្រុមហ៊ុន៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- Apple បានក្លាយជា Brand Name ដែលមានតំលៃថ្លៃ ជាងគេបំផុត នៅលើពិភពលោក
- Justin បញ្ចេញចារឹកគួរឲ្យទើសភ្នែក ដោយប្រើអង្គរក្ស លីខ្លួនឡើងជណ្តើរ

- Version mini របស់កំពូលស្មាតហ្វូន Xperia Z1 មកពី Sony លេចចេញរូបរាង

- មើលតារាល្បីៗគ្រងសម្លៀកបំពាក់ ប្រពៃណីខ្មែរ ទៅវត្តរដូវភ្ជុំ ស្អាតកំរិតណា?

- ដល់ពេល Galaxy Note 3 ឡើងជ្រុញ វាស់កំរិតនៃភាពរឹងមាំហើយ យ៉ាងម៉េចដែរទៅ? (មានវីដេអូ)

- ពេជ្រ សូលីកា៖ លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច


ដោយ៖ សិលា
ប្រភព៖ Vreview


Tags: Windows XP second largest operating system microsoft hightech