CamNews

ទូរស័ព្ទ 

Version mini របស់កំពូលស្មាតហ្វូន Xperia Z1 មកពី Sony លេចចេញរូបរាង

រឿងដែល Sony រៀបចំធ្វើការអភិវឌ្ឍន៍ Version mini របស់ Xperia Z1 វាមិនមែនជារឿងគួរឲ្យភ្ញាក់
ផ្អើលនោះទេ បើប្រៀបទៅនឹងអ្វីដែលក្រុមហ៊ុនផ្សេងបានធ្វើ (Samsung, HTC...) ប៉ុន្តែអ្វីដែលគួរឲ្យ
ចាប់អារម្មណ៍គឺភាពខុសប្លែកពី Samsung និង HTC ត្រង់ Sony នឹងមិនបានធ្វើការកាត់បន្ថយរូប
សណ្ឋាន Hardware របស់ Xperia Z1 f (ឈ្មោះ Z1 version mini) ក្រៅតែពីទំហំអេក្រង់មួយ
ប៉ុណ្ណោះ។

Xperia Z1 f ក៏នឹងត្រូវបានបំពាក់នូវរូបសណ្ឋាន Hardware ខ្លាំងដូចនឹង Z1 ផងដែរ ជាមួយនឹង CPU
Snapdragon 800 2.2GHz និង camera 20.7MP។ ឈ្មោះហៅ "mini" គឺផ្តោតទៅលើទំហំនៃអេក្រង់
ដែលត្រូវបានបន្ថយមកសល់ត្រឹម 4.3 inch។

ការបង្រួមទំហំអេក្រង់របស់ស្មាតហ្វូននេះ នឹងជួយឲ្យ មានការទាក់ទាញ អតិថិជនច្រើនជាងមុន ជា
ពិសេសសំរាប់អ្នកដែលមិនសូវស្និទ្ធក្នុងការប្រើស្មាតហ្វូនបានអេក្រង់ធំៗ ចាប់ពី 5 inch ឡើងទៅ
នោះ។ ជាងនេះទៅទៀត ក្រៅតែពណ៌ ស និងខ្មៅ Xperia Z1 f អាចនឹងដាក់លក់បន្ថែមនូវពណ៌
ជាច្រើនផ្សេងទៀត ដើម្បីធ្វើការប្រកួតប្រជែងជាមួយ iPhone 5c និងស៊េរី Lumia របស់ Nokia ក្នុង
នោះអាចមានបន្ថែមនូវពណ៌ ផ្កាឈូក និងពណ៌ទឹកមាស ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- មើលតារាល្បីៗគ្រងសម្លៀកបំពាក់ ប្រពៃណីខ្មែរ ទៅវត្តរដូវភ្ជុំ ស្អាតកំរិតណា?
- ដល់ពេល Galaxy Note 3 ឡើងជ្រុញ វាស់កំរិតនៃភាពរឹងមាំហើយ យ៉ាងម៉េចដែរទៅ? (មានវីដេអូ)

- ពេជ្រ សូលីកា៖ លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច

- បបួលសង្សារ ទៅរំលោភ បានសម្រេចម្តង មិនអស់ចិត្ត ហៅមិត្តភក្តិ មករំលោភនាង ថែមទៀត

- ថ្ម iPhone 5 នៅតែល្អជាងថ្មរបស់ iPhone 5C ដែលជាម៉ូដែលថ្មី ទៅទៀត

- វីដេអូ៖ វាស់ប្រៀបធៀប ល្បឿនដំណើរការនៃ CPU របស់ iPhone ទាំង ៨ ម៉ូដែល


ព័ត៌មានស្តីពី វីដេអូប្លែកៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ Vreview


Tags: version mini Xperia Z1 smartphone sony hightech