CamNews

ទូរស័ព្ទ 

មិនទាន់បាន ១សប្តាហ៍ស្រួលបួលផង iPhone 5S Gold ស្រកតំលៃជិត ៥០០ ដុល្លារ

បើយើងចាប់អារម្មណ៍មើលទៅតំលៃលក់ របស់បណ្តាស្មាតហ្វូនស៊េរីខ្ពស់ៗ ដែលកំពុងតែចរាចរ
នៅលើទីផ្សារប្រទេសកម្ពុជា យើងឃើញថា កំពូលស្មាតហ្វូនមកពី Apple គឺ iPhone 5S Gold
ដែលមនុស្សជាច្រើននាក់មានការចាប់អារម្មណ៍ខ្លាំងជាងគេនោះ បានបន្តធ្លាក់តំលៃយ៉ាងគំហុក
គួរឲ្យកត់សំគាល់។

បើគិតចាប់ពីល្ងាចថ្ងៃទី ២០ ខែកញ្ញា មកដល់ថ្ងៃនេះ គឺមានរយះពេលមួយសប្តាហ៍ហើយ ដែល
ស្មាតហ្វូនម៉ូដែលថ្មីពីរ រួមមាន iPhone 5S និង iPhone 5C មានដាក់លក់នៅលើទីផ្សារប្រទេស
កម្ពុជា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺតំលៃលក់ ជាពិសេសតំលៃរបស់ iPhone 5S Gold  ហាក់
ដូចជាមានការខុសគ្នាខ្លាំងគួរសម បើប្រៀបទៅនឹងពេលដែលទើបមកដល់កម្ពុជា នៅក្តៅៗហុយៗ
នោះ។ ពេលទើបតែមកដល់ដំបូង តំលៃលក់ iPhone 5S Gold Version 16 GB មានតំលៃដល់ជាង
១៧០០ ដុល្លារ​ ក្នុងពេលដែល Version 64 GB មានតំលៃដល់ជិត ២០០០ ដុល្លារ ឯណោះ ដែល
កត្តានេះ បានធ្វើឲ្យ iFan ជាច្រើននាក់ ដែលបានទន្ទឹងរង់ចាំការមកដល់របស់វា យ៉ាងអន្ទះសារ
បះសក់ច្រងាង ស្ទើរក្អួតឈាមគ្រប់ៗគ្នា។

ប៉ុន្តែអ្វីៗមកដល់ត្រឹមថ្ងៃនេះ ហាក់ដូចជាស្រាកស្រានបន្តិច ដោយសារតែ តំលៃលក់របស់ iPhone
5S Gold ចេះតែបន្តធ្លាក់ចុះស្រឺតៗ ដែលគិតត្រឹមពេលនេះ គឺធ្លាក់ចុះ ជិត ៥០០ ដុល្លារ បើគិតទៅ
នឹងតំលៃលក់ទើបមកដល់ដំបូង ពោលពេលនេះគឺដាក់លក់ក្នុងតំលៃ ១២៩៥ ដុល្លារ សំរាប់ Version
16 GB។ នេះបើយោងតាមតារាងតំលៃលក់ របស់ហាងលក់ទូរស័ព្ទដៃទំនើប នីកា នៅរសៀលថ្ងៃទី
២៧ ខែកញ្ញា នេះ។

តារាងតំលៃលក់ផលិតផល Apple នៅហាងទូរស័ព្ទដៃ នីកា រសៀលថ្ងៃទី ២៧ ខែកញ្ញា

ទន្ទឹមនឹងការស្រកថ្លៃ របស់ iPhone 5S Gold បើយើងក្រឡេកមើលទៅតំលៃលក់ របស់ iPhone 5C
វិញ ក៏មានការបន្តធ្លាក់ថ្លៃខ្លះៗដែរ ពោលនៅពេលនេះសំរាប់ iPhone 5C 16GB មានតំលៃលក់ ៦១០
ដុល្លារ គឺស្រកចុះប្រហែលជាង ១០០ ដុល្លារ បើប្រៀបនឹងតំលៃលក់ ទើបមកដល់កម្ពុជាដំបូង។ ការ
ស្រកចុះតំលៃលក់នេះ គឺមិនមែនមានតែនៅកម្ពុជាយើងទេ សូម្បីនៅលើទីផ្សារអាស៊ី ជិតយើងមួយ
ចំនួនដូចជា នៅចិន (ស្រកថ្លៃ ប្រហែល ១០០ ដុល្លារ) នៅវៀតណាម (ស្រកថ្លៃ ប្រហែល ២០០ ដុល្លារ)
ដោយហេតុផលមានតែម៉្យាងដូចគ្នាគឺ លក់មិនសូវដាច់ (អេរ)។ ហើយបើតាមប្រភពមួយចំនួន បានឲ្យ
ដឹងថា បើទោះជាចុះតំលៃប៉ុណ្ណឹងហើយ ក៏នៅតែបន្តលក់មិនសូវដាច់ដដែល៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- ចេញលក់ iPhone ថ្មី មនុស្សជាច្រើននាក់ បោះបង់ Samsung
- Galaxy S4, S3 និង Note2 នឹងត្រូវបាន Update ឡើង Android 4.3 នៅចុងឆ្នាំនេះ

- Apple បញ្ចេញ Version Update iOS 7.0.2 កែសម្រួលកំហុស Lock Screen

- Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់​ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបាន

បង្ហោះរួច បានហើយ (Edit Status)

- វីដេអូ៖ ទទួលបានស្មាតហ្វូនទំនើបមួយភ្លាមៗ ដោយគ្រាន់តែលូកដៃចូលធុង យកវាចេញ
- វីដេអូ៖ សង្ស័យខ្មោចលង នៅពេលដែលសៀវភៅ ចេះតែធ្លាក់ពីធ្នើរ ជាបន្តបន្ទាប់​ គ្មានមូលហេតុ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា


Tags: iphone 5s gold reduce price smartphone apple hightech