CamNews

ថេបប្ល៊ែត 

Apple បានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយ "កម្រាស់" នៅលើ iPad Air?

ចំនុចមួយក្នុងចំណោមចំនុចដែលលេចធ្លោ ស្តីពីការរចនាម៉ូតរបស់ iPad Air (Tablet ជំនាន់ថ្មី
ដែល Apple ទើបតែបានបង្ហាញខ្លួន ថ្មីៗនេះ) គឺការរចនាម៉ូតមានកម្រាស់ដ៏ស្តើង និងស្រាល។
កម្រាស់ដ៏ស្តើងដែលមានប្រវែងតែ 7,5 mm របស់ iPad ថ្មីនេះ បានធ្វើឲ្យមនុស្សជាច្រើន មាន
ចម្ងល់ថា Apple បានធ្វើអ្វីខ្លះទៅ បានជារចនាម៉ូត បានស្តើងដូច្នេះ?

កាលពីពីពេលថ្មីៗកន្លងទៅនេះ Apple ក៏បានបង្ហើបឲ្យដឹងពីបណ្តាការអាប់ឌេត មួយចំនួន ដែល
ពួកគេបានអនុវត្តនៅលើ iPad Air ដើម្បីទទួលបាននូវកម្រាស់ដ៏ស្តើង មិនដែលមានដូច្នេះ។

ក្នុងនោះ ឧបករណ៍គ្រឿងផ្សំស្ទើរតែទាំងអស់នៃ iPad Air សុទ្ធតែត្រូវបាន Apple ផលិតឲ្យស្តើង
ជាងមុន ដែលតាមរយះនេះ អ្នកប្រើប្រាស់ នឹងទទួលបាននូវ Tablet មួយដែលមានទំហំអេក្រង់
ធំ ប៉ុន្តែកម្រាស់វិញ គឺស្តើង។

ឧបករណ៍គ្រឿងផ្សំដែលបានធ្វើស្តើងជាងគេនៅលើ iPad Air គឺ Touch Sensor រួមជាមួយនិងថ្ម
និងសំបកស្រោបតួទាំងអស់ នេះឯង។ តាមប្រភពបានឲ្យដឹងថា បរិមាណថ្មរបស់ iPad Air ត្រូវ
បានកាត់បន្ថយអស់ប្រហែល 31% បើប្រៀបជាមួយ iPad 4 ពោលគឺពី 42.5Wh ចុះមកនៅត្រឹម
32.4Wh ប៉ុន្តែរយះពេលប្រើប្រាស់ថ្មនៃ iPad Air ត្រូវបានរក្សាប្រើប្រាស់បានកំរិត ១០ម៉ោង ដូច
ជំនាន់មុន ដដែល៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Samsung ត្រៀមខ្លួនជាស្រេច ក្នុងការផលិតបន្ទះ Chip 64-bit
- លោកនាយកទីផ្សារមួយរូប បានបាត់បង់ "តំណែង" ដោយសារតែនិយាយមិនល្អពី Apple

- ភ័យស្ទើរស្លាប់ សុខៗស្រាប់តែមានស្តេចខ្មោច ហើរមកក្រវិល បន្លាចលើក្បាល (មានវីដេអូ)

- ការពិត អំពីផ្លែឈើ ដែលលោកអ្នក អាចមិនទាន់ដឹង

- ហេតុអ្វីបានជា Apple នៅតែដាក់លក់ iPad 2?

ប្រែសម្រួល៖ សិលា
ប្រភព៖ GenK


Tags: Apple tablet flatten iPad Air hightech