CamNews

ទូរស័ព្ទ 

លេចចេញវីដេអូ Nokia Lumia 929: អេក្រង់ 5 inch, camera Pureview 20MP សំបកអាលុយមីញ៉ូម ស្អាតប្លែក

នៅក្នុងព្រឹត្តិការណ៍ Nokia World 2013 ដែលទើបតែបានប្រារព្ធមុននេះ ប៉ុន្មានថ្ងៃ ក្រុមហ៊ុនទូរស័ព្ទ
ហ្វាំងឡង់ បានធ្វើការបង្ហាញនូវគំរូ Phablet ពីរគឺ
Lumia 1520 និង 1320។ ជាក់ស្តែង មិនមែនមាន
តែពីរនេះទេ គឺនៅមានស្មាតហ្វូនទំហំធំមួយទៀត ដែលជិតនឹងធ្វើការបង្ហាញខ្លួនផងដែរ នោះគឺ
Lumia 929។

ឃ្លីបវីដេអូមួយដែលទើបតែចចាមអារាមនៅលើអ៊ីនធឺណេត បានបង្ហើបឲ្យដឹងនូវព័ត៌មានស្តីពីលក្ខណៈ
ពិសេសជាច្រើន របស់ Phablet ថ្មីនេះ។

វីដេអូនោះបានបញ្ជាក់ឲ្យដឹងថាLumia 929 នឹងត្រូវបានបំពាក់នូវអេក្រង់ទំហំធំមួយគឺ 5 inch និងមាន
Resolution 1080p
។ វាមានកាមេរ៉ាទំហំ 20MP ជាមួយបច្ចេកវិទ្យា
PureView និងកាណុង Carl Zeiss
ដូចនឹង Lumia 1520 ដែលទើបនឹងបង្ហាញខ្លួន ផងដែរ។


បើតាមប្រភពព័ត៌មាននៅក្នុងឃ្លីបវីដេអូ Lumia 929 នឹងមានមេម៉ូរីក្នុងទំហំ 32GB/64GB និងមិនមាន
Support កាតមេម៉ូរីក្រៅ
microSD នោះទេ។ លក្ខណៈសម្បត្តិមួយចំនួនផ្សេងទៀត ដែលបានបង្ហើបឲ្យ
ដឹងផងដែរ រួមមាន CPU
Qualcomm Snapdragon 800 Quad Core និង RAM 2GB។ ចំនុចមួយដែល
ពិសេសនោះគឺ ការរចនាម៉ូតរបស់ Lumia 929 សំបកធ្វើពីអាលុយមីញ៉ូម ដូចទៅនឹង
Lumia 925 ដែរ។

បើតាមការរំពឹងទុក Nokia Lumia 929 នឹងត្រូវបានដាក់លក់ចែកចាយនៅចុងខែ វិច្ឆិកា ខាងមុខនេះ ជា
មួយនឹងពណ៌ពីរសម្រាប់ជ្រើសរើសគឺ ពណ៌ស និងខ្មៅ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Samsung ទទួលបានកំណត់ត្រាពិភពលោក Guinness
- អាវទ្រនាប់ Twitter អាច "ថែរក្សា" បងប្អូនស្រ្តីៗ តាមរយះបណ្តាញទំនាក់ទំនងសង្គម (មានវីដេអូ)

- LG បានបាត់ឡានដឹកទំនិញមួយ ដែលមានផ្ទុកស្មាតហ្វូន G2 ចំនួន ២២៥០០ គ្រឿង

- LG G Flex អេក្រង់កោងទំហំ 6 inch, សំអាតស្នាមប្រឡាក់ ឆ្កូត ដោយខ្លួនឯង បង្ហាញខ្លួនជាផ្លូវការ

- Apple បានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយ "កម្រាស់" នៅលើ iPad Air បានស្តើងល្អដូច្នេះ?

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: appear video on hand Nokia Lumia 929 smartphone hightech