CamNews

ព័ត៌មានបច្ចេកវិទ្យា 

Google Earth ថតបានរូបភាព ព្រះអង្គ Jesus និង Maria?

រូបភាពមួយសន្លឹកនៅលើ Google Earth ត្រូវបានគេចាត់ទុកថា ជារូបភាពដែលផ្តិតជាប់នូវទិដ្ឋភាព
នៃការបង្ហាញខ្លួនរបស់ ព្រះអង្គ Jesus និងអ្នកម៉ែ Maria ទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល
យ៉ាងខ្លាំងកាលពីថ្ងៃម្សិលមិញនេះ នៅខាងប្រទេស ស្វីស។

រូបភាពនេះត្រូវបានថតពី រថយន្តថតផ្តិតយករូបភាពរបស់ Google នៅលើផ្លូវ ហាយវ៉េ A5 ជិតនឹង
Walensee ប្រទេសស្វីស។ ក្នុងនោះ ព្រះអង្គ
Jesus គឺស្ថិតនៅខាងឆ្វេងដៃ ជាមួយនឹងរូបរាងខ្ពស់
ស្គម និងពាក់អាវធំវែងពណ៌ខ្មៅ។ រីឯនៅផ្នែកខាងស្តាំ គឺជាអ្នកម៉ែ Maria ដែលស្ថិតនៅក្នុងសម្លៀក
បំពាក់ សំពត់រូបវែង ពណ៌ផ្កាឈូក។

ជាក់ស្តែង អ្នកនិយមលេងអ៊ីនធឺណេតជាច្រើននាក់ បានបង្ហាញនៅភាពមន្ទិលសង្ស័យ ស្តីពីភាពពិត
ប្រាកដនៃរូបភាពនេះ។ មនុស្សជាច្រើនបានឲ្យដឹងថា នេះគ្រាន់តែជាលទ្ធផលនៃ Optical Effect តែ
ប៉ុណ្ណោះ ឬក៍ជារូបភាពថត សត្វស្លាបមួយក្បាល ដែលកំពុងតែហើរក្នុងល្បឿនលឿន ទើបវាមាន
សភាពមិនច្បាស់ដូច្នេះ។ ចំណែកឯអ្នកអានម្នាក់នៃ គេហទំព័រ Mirror ដែលមានឈ្មោះថា Fanny
Adams បែរជាមានការសន្និដ្ឋានថា នេះគឺជាសញ្ញាណនៃ ការវាយប្រហាររបស់ក្រុមមនុស្សភពផ្សេង
ដែលនឹងកើតឡើង ក្នុងពេលឆាប់ៗនេះ ទៅវិញ។

នេះគ្រាន់តែជាការបង្ហាញឲ្យដឹង ពីភាពភ្ញាក់ផ្អើលថ្មីមួយ ដែលបានកើតឡើងនៅខាងប្រទេស ស្វីស
ហើយត្រូវបានព័ត៌មាន បរទេសមួយចំនួនបានចុះផ្សាយព្រោងព្រាត។ ចំណែកឯ កំរិតនៃការជឿ ឬ
មិនជឿ ប៉ុនណានោះ គឺវាស្ថិតនៅលើការយល់ឃើញ របស់មនុស្សយើងម្នាក់ៗ ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ទីផ្សារភាគហ៊ុនស្មាតហ្វូន Samsung ឈ្នះដាច់ Apple ក្នុងពេល Huawei ដណ្តើមបានលេខ ៣
- Samsung ទទួលបានកំណត់ត្រាពិភពលោក Guinness

- អាវទ្រនាប់ Twitter អាច "ថែរក្សា" បងប្អូនស្រ្តីៗ តាមរយះបណ្តាញទំនាក់ទំនងសង្គម (មានវីដេអូ)

- LG បានបាត់ឡានដឹកទំនិញមួយ ដែលមានផ្ទុកស្មាតហ្វូន G2 ចំនួន ២២៥០០ គ្រឿង

- LG G Flex អេក្រង់កោងទំហំ 6 inch, សំអាតស្នាមប្រឡាក់ ឆ្កូត ដោយខ្លួនឯង បង្ហាញខ្លួនជាផ្លូវការ

- Apple បានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយ "កម្រាស់" នៅលើ iPad Air បានស្តើងល្អដូច្នេះ?

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: Google Earth image Jesus Mary hightech